ព្រះត្រៃបិដក ភាគ ៣០

​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​ចូរ​អ្នក​សំដែងធម៌​ចុះ​។​
 [​២៣៥​]​ ​លំដាប់នោះ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​បាន​ពោល​សរសើរ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះមានព្រះភាគ​ថា​
​ពួក​សាវ័ក​ជា​អ្នកមាន​ត្រៃវិជ្ជា​ ​លះបង់​នូវ​មច្ចុ​ ​នាំគ្នា​ចូល​ទៅ​អង្គុយ​ជិត​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ ​ទ្រង់​ដល់​នូវ​ត្រើយ​នៃ​សេចក្តី​ទុក្ខ​ ​ទ្រង់​គង់នៅ​ក្បែរ​ខាង​ភ្នំ​ ​ព្រះ​មោគ្គល្លាន​ជា​អ្នកមាន​ឫទ្ធិ​ច្រើន​ ​កំពុង​ពិចារណាមើល​ចិត្ត​ ​របស់​សាវ័ក​ទាំងនោះ​ ​ដែល​ជា​ចិត្ត​ផុត​ស្រឡះ​ ​មិន​មាន​ឧប​ធិ​កិ្ក​លេស​ ​ក៏​កំណត់​ដឹង​នូវ​សាវ័ក​ទាំងនោះ​ ​ដោយចិត្ត​របស់​ខ្លួន​ ​សាវ័ក​ទាំងឡាយ​ ​តែង​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​គោតម​ជា​អ្នកប្រាជ្ញ​ ​ដែល​ប្រកបដោយ​គុណ​ទាំងអស់​យ៉ាងនេះ​ ​ទ្រង់​ដល់​នូវ​ត្រើយ​ ​នៃ​សេចក្តី​ទុក្ខ​ ​ទាំង​ប្រកបដោយ​គុណ​ច្រើនប្រការ​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636849019136193813
ទៅកាន់ទំព័រ៖