ព្រះត្រៃបិដក ភាគ ៣០

​គ​គ្គ​រា​សូត្រ​ ​ទី១១​


 [​២៣៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ជិត​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ទៀប​នគរ​ចម្បា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ផង​ ​ឧបាសក​ ​៧០០នាក់​ផង​ ​ទេវតា​ជាច្រើន​ពាន់​ផង​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​រុងរឿង​លើស​ជន​ទាំងនោះ​ ​ដោយ​សម្បុរ​ព្រះ​សរីរៈ​ផង​ ​ដោយ​យស​បរិវារ​ផង​។​
 [​២៣៧​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នេះ​ ​គង់នៅ​ជិត​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​ ​គ​គ្គ​រា​ ​ទៀប​នគរ​ចម្បា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ​ ​៥០០រូប​ផង​ ​ឧបាសក​ ​៧០០នាក់​ផង​ ​ទេវតា​ជាច្រើន​ពាន់​ផង​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​រុងរឿង​លើស​ជន​ទាំងនោះ​ ​ដោយ​សម្បុរ​ព្រះ​សរីរៈ​ផង​ ​ដោយ​យស​បរិវារ​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636849019423150226
ទៅកាន់ទំព័រ៖