ព្រះត្រៃបិដក ភាគ ៣០
ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។
[២៣៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា
ព្រះចន្ទ្ររុងរឿងឰដ៏អាកាស ដែលឥតភ្លៀង យ៉ាងណា ព្រះអាទិត្យ ដែលប្រាសចាកមន្ទិល រមែងរុងរឿងយ៉ាងណា បពិត្រព្រះអង្គជាអង្គីរស (ទ្រង់មានរស្មីផ្សាយចេញពីព្រះអង្គ) ព្រះអង្គជាអ្នកប្រាជ្ញធំ តែងរុងរឿង (ដោយសម្បុរព្រះសរីរៈ) និងយសបរិវារ គ្របសត្វលោកទាំងអស់ យ៉ាងនោះៗដែរ។
ID: 636849019714426886
ទៅកាន់ទំព័រ៖