ព្រះត្រៃបិដក ភាគ ៣០

​វង្គី​សសូ​ត្រ​ ​ទី១២​


 [​២៣៩​]​ ​សម័យមួយ​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​នៅក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ទើបតែនឹង​បានសម្រេច​ព្រះ​អ​រហ​ត្ត​ថ្មី​ៗ​ ​សោយ​វិមុត្តិសុខ​ ​ហើយ​ពោល​គាថា​ទាំងនេះ​ ​ក្នុង​ពេលនោះ​ថា​
​ក្នុង​កាលមុន​ ​យើង​ជា​អ្នក​ស្រវឹង​ដោយ​កាព្យឃ្លោង​ ​ចេញពី​ស្រុក​មួយ​ ​ត្រាច់​ទៅ​ស្រុក​មួយ​ ​ចេញពី​បុរី​មួយ​ ​ត្រាច់​ទៅ​បុរី​មួយ​ ​ក៏​ស្រាប់តែ​យើង​បានឃើញ​ព្រះសម្ពុទ្ធ​ ​សទ្ធា​របស់​យើង​ ​ក៏​កើតឡើង​ ​ព្រះអង្គ​ទ្រង់​សំដែងធម៌​ ​គឺ​ខន្ធ​ ​អាយតនៈ​ ​និង​ធាតុ​ ​ដល់​យើង​ ​យើង​បាន​ស្តាប់ធម៌​ ​របស់​ព្រះអង្គ​ហើយ​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636849019999923216
ទៅកាន់ទំព័រ៖