ព្រះត្រៃបិដក ភាគ ៣០

​ក៏​ចូល​មកកាន់​ផ្នួស​ ​អើហ្ន៎​ ​ព្រះ​មុនី​ ​បាន​ដល់​នូវ​ការ​ត្រាស់​ដឹង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ភិក្ខុ​ ​និង​ភិក្ខុនី​ជាច្រើន​ ​ដែល​ដល់​នូវ​ផ្លូវ​ ​ទាំង​ឃើញ​ផ្លូវ​ ​គឺ​អរិយមគ្គ​ ​ដំណើរ​ដែល​អាត្មាអញ​ ​បាន​មកកាន់​សំណាក់​ព្រះពុទ្ធ​នេះ​ ​ជា​ដំណើរ​ល្អ​ ​វិជ្ជា៣​ ​អាត្មាអញ​ ​បាន​ដល់ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​អាត្មាអញ​ ​ដឹង​នូវ​បុព្វេ​និវាស​ ​ចក្ខុ​ជា​ទិព្វ​ ​អាត្មាអញ​ ​បាន​ជម្រះ​ស្អាត​ហើយ​ ​អាត្មាអញ​បាន​វិជ្ជា៣​ ​សម្រេច​នូវ​ឥទ្ធិ​វិធ​ញ្ញាណ​ ​ឈ្លាសវៃ​ក្នុង​ការកំណត់​ចិត្ត​ ​(​នៃជ​នដ​ទៃ​ ​ដោយចិត្ត​របស់​ខ្លួន​)​ ​បាន​។​

​ចប់​ ​វង្គី​សសំ​យុត្ត​។​

ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636849020290879857
ទៅកាន់ទំព័រ៖