ព្រះត្រៃបិដក ភាគ ៣០

​វន​សំយុត្ត​
​វិវេក​សូត្រ​ ​ទី១​


 [​២៤០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ភិក្ខុ​មួយ​រូប​ ​នៅក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ទៅកាន់​ទី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​ត្រិះរិះ​នូវ​អកុសលវិតក្ក​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​អាស្រ័យ​នឹង​បញ្ចកាមគុណ​។​ ​
 [​២៤១​]​ ​ក្នុង​កាលនោះ​ ​មាន​ទេវតា​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នោះ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ដល់​ភិក្ខុ​នោះ​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ភិក្ខុ​នោះ​ឲ្យ​សង្វេគ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ភិក្ខុ​នោះ​ ​ដោយ​គាថា​ទាំងឡាយ​ថា​ ​
​លោក​ប្រាថ្នា​សេចក្តី​ស្ងាត់​ ​បាន​ជា​ចូល​មកកាន់​ព្រៃ​ ​តែ​ចិត្ត​របស់​លោក​ ​នៅតែ​ត្រាច់​ទៅ​ក្នុង​អារម្មណ៍​ខាងក្រៅ​ ​លោក​ចូរ​ជា​ជន​នាំចេញ​ ​នូវ​ឆន្ទ​រាគ​ក្នុង​ជន​ ​(​ដទៃ​)​ ​ត​អំពី​នោះ​ ​លោក​នឹង​បាន​សេចក្តី​សុខ​ ​ប្រាសចាក​រាគៈ​មិនខាន​ ​លោក​ចូរ​លះបង់​សេចក្តី​មិន​ត្រេកអរ​ចេញ​ ​លោក​ចូរ​ជា​អ្នកមាន​ស្មារតី​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636849020820270137
ទៅកាន់ទំព័រ៖