ព្រះត្រៃបិដក ភាគ ៣០
[២៤៣] គ្រានោះ ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា
បពិត្រភិក្ខុ លោកចូរក្រោកឡើង លោកសិងធ្វើអ្វី លោកមានប្រយោជន៍អ្វី ដោយការសិង ព្រោះថា ការលក់របស់លោក ដែលមានកិលេសក្តៅរោលរាល មុតដោយសរ គឺតណ្ហា មានសេចក្តីលំបាក លោកចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស ក្នុងពុទ្ធសាសនា ដោយសទ្ធាណា លោកចូរចំរើននូវសទ្ធានោះចុះ ចូរកុំលុះក្នុងអំណាចនៃការលក់នេះឡើយ។
[២៤៤] ភិក្ខុនោះតបថា បុគ្គលមានប្រាជ្ញាទន់ ជ្រប់ចុះក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ មិនទៀង មិនឋិតថេរឡើយ (ការដេកលក់ក្នុងវេលាថ្ងៃ)
ID: 636849021537911183
ទៅកាន់ទំព័រ៖