ព្រះត្រៃបិដក ភាគ ៣០
ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលផុតចាកចំណងទាំងឡាយ មិនអាស្រ័យតណ្ហា និងទិដ្ឋិបាន (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រកបដោយប្រាជ្ញា ដ៏បរិសុទ្ធិក្រៃលែងនោះបាន ព្រោះលោកនាំបង់ នូវឆន្ទរាគ ទាំងប្រព្រឹត្តកន្លងផុតអវិជ្ជាហើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលមិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់បាន ព្រោះលោកទំលាយអវិជ្ជា ដោយវិជ្ជាហើយ ទាំងអាសវៈ ក៏អស់ហើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹងដុតកំដៅអ្នកបួស ដែលប្រារព្ធព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទាំងមានសេចក្តីប្រឹងប្រែង ដ៏មាំ អស់កាលជានិច្ច ដែលជាអ្នកប្រាថ្នានូវព្រះនិព្វាន។
ID: 636849021772414596
ទៅកាន់ទំព័រ៖