ព្រះត្រៃបិដក ភាគ ៣០
កស្សបគោត្តសូត្រ ទី៣
[២៤៥] សម័យមួយ ព្រះកស្សបគោត្រមានអាយុ នៅក្នុងដងព្រៃមួយ នាដែនកោសល។ ក៏ក្នុងសម័យនោះ ព្រះកស្សបគោត្រ មានអាយុ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយប្រដៅព្រានម្រឹគម្នាក់។
[២៤៦] លំដាប់នោះឯង មានទេវតាដែលនៅអាស្រ័យក្នុងដងព្រៃនោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ព្រះកស្សបគោត្រមានអាយុ ចង់ឲ្យព្រះកស្សបគោត្រមានអាយុនោះសង្វេគ ក៏ចូលទៅរកព្រះកស្សបគោត្រមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះកស្សបគោត្រមានអាយុ ដោយគាថាទាំងឡាយថា
បពិត្រភិក្ខុ លោកបំភ្លឺនូវឱវាទចំពោះព្រានម្រឹគ ដែលអាប់ប្រាជ្ញា ឥតចិត្ត ជាអ្នកត្រាច់ទៅក្នុងទីភ្នំ ដែលលំបាកដើរ ក្នុងកាលខុស (នេះ) ហាក់ដូចជាជនល្ងង់ បំភ្លឺនូវឱវាទចំពោះខ្ញុំដែរ
ID: 636849022153646401
ទៅកាន់ទំព័រ៖