ព្រះត្រៃបិដក ភាគ ៣០
បុគ្គលពាល បើស្តាប់ (ធម៌) ក៏មិនដឹងសេចក្តី បើពិនិត្យមើល ក៏មិនឃើញ ទាំងមិនភ្ញាក់ខ្លួននឹងសេចក្តីក្នុងធម៌ ដែលលោកម្ចាស់សំដែងប្រាប់ បពិត្រព្រះកស្សប ទោះបីលោកនឹងទ្រោលបំភ្លឺប្រទីប គ្រប់ម្រាមដៃទាំង១០ បុគ្គលពាល ក៏មិនឃើញរូបទាំងឡាយបានទេ ព្រោះថា បញ្ញាចក្ខុរបស់បុគ្គលពាលនោះ គ្មានឡើយ។
គ្រានោះឯង ព្រះកស្សបគោត្រមានអាយុ ក៏ដល់នូវសេចក្តីសង្វេគ ដោយសារទេវតានោះធ្វើឲ្យសង្វេគ។
សម្ពហុលសូត្រ ទី៤
[២៤៧] សម័យមួយ ពួកភិក្ខុច្រើនរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ កាលដែលភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ លុះកន្លងទៅ៣ខែ ក៏នាំគ្នាចៀសចេញទៅកាន់ចារិក។
ID: 636849022547468927
ទៅកាន់ទំព័រ៖