ព្រះត្រៃបិដក ភាគ ៣០

 [​៣០​]​ ​លំដាប់នោះ​ ​សេលា​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​(​មក​)​ ​ពោល​គាថា​ដូច្នេះ​។​ ​ទើប​សេលា​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​អាត្មាអញ​ ​មានប្រាថ្នា​ឲ្យ​អាត្មាអញ​ ​ឃ្លាតចាក​សមាធិ​ ​បាន​ជា​ពោល​គាថា​។​ ​លុះ​សេលា​ភិក្ខុនី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​មារ​មានចិត្ត​បាប​ហើយ​ ​ក៏​ពោល​គាថា​ទាំងឡាយ​ ​នឹង​មារ​មានចិត្ត​បាប​ថា​
​ពុម្ព​នេះ​ ​ឥតមាន​អ្នកណា​តាក់តែង​ទេ​ ​អឃៈ​(​១​)​ ​នេះ​ ​ឥតមាន​អ្នកណា​ធ្វើ​ទេ​ ​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យហេតុ​ ​រលត់​ទៅវិញ​ ​ព្រោះ​បែកធ្លាយ​នៃ​ហេតុ​ ​ដូចជា​ពូជ​ណាមួយ​ ​ដែលគេ​ព្រោះ​ក្នុង​ស្រែ​ ​រមែង​ដុះឡើង​បាន​ ​ព្រោះ​អាស្រ័យ​នូវ​ធម្មជាត​ ​២យ៉ាង​ ​គឺ​រស​នៃ​ផែនដី១​ ​ជ័រ​(​២​)​ ​១​ ​យ៉ាងណាមិញ​ ​

​(​១​)​ ​អឃៈ​ ​ជា​ឈ្មោះ​នៃ​អត្តភាព​ដូចគ្នានឹង​ពុម្ព​។​ ​អឃៈ​ ​ប្រែថា​ ​ជាទី​តាំង​នៃ​សេចក្តី​ទុក្ខ​។​ ​(​២​)​ ​បាន​ដល់​រសជាតិ​ ​ឬ​ប្រេង​របស់​ពូ​ជ​នោះ​ៗ​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636848716070279434
ទៅកាន់ទំព័រ៖