ព្រះត្រៃបិដក ភាគ ៣០
[២៥៥] ទេវតាតបថា ពួកជនណាមិនឃើញឱទ្យាន ឈ្មោះនន្ទនៈ ជាអាវាសរបស់ពួកទេវតា មានប្រមាណ ៣(១) ដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ។
[២៥៦] ព្រះអនុរុទ្ធតបថា ម្នាលទេវតាពាល នាងឯងមិនដឹងពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិនទៀង មានការកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ ម្នាលនាង ជាលិនី ការនៅរបស់យើង ក្នុងពួកទេវតាទៀត ក្នុងកាលឥឡូវនេះ មិនមានទេ ជាតិសង្សារអស់ហើយ ឥឡូវភពថ្មីមិនមានទេ។
(១) មានប្រមាណ ៣ គឺ ជាតិ១ សត្ត១ អវិនាស១។
ID: 636849024142220141
ទៅកាន់ទំព័រ៖