ព្រះត្រៃបិដក ភាគ ៣០
ខ្ញុំខ្លាចព្រះនាគទត្ត ប្រែទៅជាអ្នកឃ្នើសឃ្នងក្រៃពេក ជាប់ចំពាក់ក្នុងត្រកូលទាំងឡាយ លោកកុំលុះអំណាច នៃស្តេចមច្ចុ ដែលឈ្មោះថា អន្តកៈ ដ៏មានកំឡាំងឡើយ។
លំដាប់នោះឯង ព្រះនាគទត្តមានអាយុ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។
កុលឃរណីសូត្រ ទី៨
[២៥៩] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយ ហួសវេលា។
ID: 636849024830799526
ទៅកាន់ទំព័រ៖