ព្រះត្រៃបិដក ភាគ ៣០
[២៦០] គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើឲ្យភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រីមេផ្ទះ ក្នុងត្រកូលនោះ ហើយចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា
ជនទាំងឡាយ មកប្រជុំនិយាយគ្នាទៀបឆ្នេរស្ទឹងទាំងឡាយផង ក្នុងរោងសម្រាប់សម្រាកផង ក្នុងរោងសម្រាប់ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី។
[២៦១] ភិក្ខុតបថា ព្រោះថាជនទាំងឡាយ មានសទ្ធាជាបដិលោម ក្នុងលោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអៀនខ្មាសឡើយ ដ្បិតសត្វមិនមែនសៅហ្មង ដោយពាក្យដែលពួកជនដទៃនិយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជាសត្វឈ្លូសក្នុងព្រៃ
ID: 636849025102505067
ទៅកាន់ទំព័រ៖