ព្រះត្រៃបិដក ភាគ ៣០

អ្នកប្រាជ្ញ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​អ្នកមាន​ចិត្តស្រាល​ ​កិច្ច​វត្ត​មិន​សម្រេច​ដល់​បុគ្គល​នោះ​ទេ​។​

​វជ្ជី​បុត្ត​សូត្រ​ ​ទី៩​


 [​២៦២​]​ ​សម័យមួយ​ ​វជ្ជី​បុត្ត​ក​ភិក្ខុ​មួយ​រូប​ ​នៅក្នុង​ដងព្រៃ​មួយ​ ​ជិត​ក្រុង​វេសាលី​។​ ​ក៏​សម័យ​នោះ​ឯង​ ​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​មានការ​ដើរលេង​ ​អស់​ពេញ​មួយ​រាត្រី​ ​ក្នុង​ក្រុង​វេសាលី​។​
 [​២៦៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​បានឮ​សំឡេង​គឹកកង​ ​នៃ​ការ​វាយ​ ​និង​ការ​ប្រគំតន្ត្រី​ ​ក៏​ខ្សឹកខ្សួល​ ​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​យើង​មក​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ដូចជា​កំណាត់ឈើ​ដែលគេ​ចោល​ក្នុង​ព្រៃ​ ​ក្នុង​រាត្រី​ប្រាកដ​ដូច្នេះ​ ​មិន​មាន​អ្នកណា​អន់​ជាង​យើង​ទៅទៀត​ទេ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636849025452995113
ទៅកាន់ទំព័រ៖