ព្រះត្រៃបិដក ភាគ ៣០
[២៦៦] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ មិនបានស្តាប់ធម៌របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា
បពិត្រភិក្ខុ ព្រោះហេតុអ្វី បានជាលោកនៅរួបរួមជាមួយនឹងពួកភិក្ខុ ហើយលែងស្វាធ្យាយនូវធម្មបទ បុគ្គលអ្នកស្តាប់ធម៌ រមែងបាននូវសេចក្តីជ្រះថ្លា ឯអ្នកដែលសំដែងធម៌ រមែងបាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្ន។
[២៦៧] (ភិក្ខុនោះតបថា) ពីមុនមានសេចក្តីពេញចិត្ត ក្នុងធម្មបទពិតមែន តែឥឡូវនេះ យើងបានដល់វិរាគធម៌ហើយ កាលណាបើយើងបានដល់វិរាគធម៌ហើយ សប្បុរសទាំងឡាយ បានដឹងហើយ ក៏សរសើរនូវការលះបង់អារម្មណ៍ណាមួយ គឺរូបដែលឃើញហើយ ឬសំឡេងដែលឮហើយ ក្លិន រស ផោដ្ឋព្វៈ ដែលពាល់ត្រូវហើយ។
ID: 636849026044738959
ទៅកាន់ទំព័រ៖