ព្រះត្រៃបិដក ភាគ ៣០
អយោនិសោមនសិការសូត្រ ទី១១
[២៦៨] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះទៅនៅក្នុងទីសម្រាក ក្នុងវេលាថ្ងៃ ត្រិះរិះវិតក្កៈទាំងឡាយ ជាអកុសលដ៏លាមក គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ។
[២៦៩] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងភិក្ខុនោះថា
លោក ដែលវិតក្កៈទាំងឡាយទំពាស៊ីបាន ព្រោះមិនយកចិត្តទុកដាក់ដោយឧបាយប្រាជ្ញា ចូរលោកលះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរត្រិះរិះដោយឧបាយប្រាជ្ញាវិញ
ID: 636849026434811270
ទៅកាន់ទំព័រ៖