ព្រះត្រៃបិដក ភាគ ៣០

ធម្មជាត​ជា​គ្រឿងរ​លាស់​ចេញ​(​១​)​ ​ក្នុង​លោក​ ​មិន​មាន​ទេ​ ​នាង​នឹង​ធ្វើ​នូវ​ប្រយោជន៍អ្វី​ ​ដោយ​សេចក្តី​ស្ងប់ស្ងាត់​ ​ចូរ​នាង​បរិភោគ​ ​នូវ​សេចក្តី​ត្រេកអរ​ក្នុង​កាម​ ​នាង​ពុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​

 [​៣​]​ ​គ្រានោះ​ ​អា​ឡ​វិ​កា​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​បាន​ជា​ពោល​នូវ​គាថា​។​ ​ទើប​អា​ឡ​វិ​កា​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ ​ដល់​អាត្មាអញ​ ​ប្រាថ្នា​ឲ្យ​អាត្មាអញ​ ​ឃ្លាតចាក​សេចក្តី​ស្ងប់ស្ងាត់​ ​បាន​ជា​ពោល​នូវ​គាថា​។​ ​លុះ​អា​ឡ​វិ​កា​ភិក្ខុនី​ ​ស្គាល់​ច្បាស់​ថា​ ​នេះ​ជា​មារ​ ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ក៏​ពោល​គាថា​ទាំងឡាយ​ ​នឹង​មារ​មានចិត្ត​បាប​ថា​
​(​១​)​ ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636848709064018699
ទៅកាន់ទំព័រ៖