ព្រះត្រៃបិដក ភាគ ៣០
[២៧៣] គ្រានោះឯង ទេវតាដែលឋិតនៅនាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុទាំងនោះ ចង់ធ្វើពួកភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថាទាំងឡាយ នឹងពួកភិក្ខុនោះថា
ពួកភិក្ខុជាសាវ័ក របស់ព្រះគោតម កាលពីមុន រស់នៅដោយស្រួល មិនប្រាថ្នាក្នុងការស្វែងរក នូវចង្ហាន់បិណ្ឌបាត មិនប្រាថ្នានូវទីដេក ទីអង្គុយឡើយ ភិក្ខុទាំងនោះ លុះដឹងនូវអនិច្ចតាធម៌ ក្នុងលោកហើយ ក៏ធ្វើនូវទីបំផុតទុក្ខបាន ឯពួកភិក្ខុ (ក្នុងឥឡូវនេះ) ធ្វើខ្លួនឲ្យគេចិញ្ចឹមបានដោយលំបាក ជ្រុលជ្រប់ក្នុងផ្ទះនៃបុគ្គលដទៃ ស៊ីដេក ស៊ីដេក ដូចជាមនុស្សអ្នកធំក្នុងស្រុក ខ្ញុំសូមធ្វើអញ្ជលី ចំពោះសង្ឃ ខ្ញុំនិយាយចំពោះតែភិក្ខុមួយពួក ក្នុងទីនេះ ពួកភិក្ខុណា ជាអ្នកប្រមាទ ពួកភិក្ខុនោះ គេបោះបង់ចោល ឥតមានទីពឹង
ID: 636849038931046014
ទៅកាន់ទំព័រ៖