ព្រះត្រៃបិដក ភាគ ៣០

​ដូចជា​ពួក​ប្រេត​ ​ខ្ញុំ​ពោល​សំដៅ​តែ​ពួក​ភិក្ខុ​នោះ​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​មិន​ប្រមាទ​ ​ខ្ញុំ​សូម​នមស្ការ​ ​ចំពោះ​ពួក​ភិក្ខុ​នោះ​។​

 ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​នោះ​ ​លុះ​ទេវតា​នោះ​ ​ធ្វើឲ្យ​សង្វេគ​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​សង្វេគ​។​

​បទុម​បុប្ផ​សូត្រ​ ​ទី១៤​


 [​២៧៤​]​ ​សម័យមួយ​ ​ភិក្ខុ​មួយ​រូប​ ​នៅក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​នោះ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​(​ធ្វើភត្តកិច្ច​ស្រេច​)​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចុះ​កាន់​ស្រះ​បោក្ខរណី​ ​ហើយ​ហិតផ្កា​ឈូក​។​ ​
 [​២៧៥​]​ ​គ្រានោះ​ឯង​ ​ទេវតា​ដែល​នៅ​អាស្រ័យ​ ​ក្នុង​ដងព្រៃ​នោះ​ ​ជា​អ្នក​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ភិក្ខុ​នោះ​ ​ចង់​ធ្វើ​ភិក្ខុ​នោះ​ឲ្យ​សង្វេគ​ ​ទើប​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​គាថា​នឹង​ភិក្ខុ​នោះ​ថា​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636849039322178385
ទៅកាន់ទំព័រ៖