ព្រះត្រៃបិដក ភាគ ៣០
លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថាជាអ្នកលួចក្លិន។
[២៧៦] ភិក្ខុនោះ តបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កា ដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មាលួចក្លិន ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី ក៏អ្នកមិនថាឲ្យបុរសនុ៎ះផង(១) ។
[២៧៧] ទេវតា តបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ (ដោយរាគាទិក្កិលេស) ហួសកំណត់ ពាក្យរបស់ខ្ញុំមិនមាន ក្នុងបុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ហ្នឹង (ព្រោះ) សត្វដែលឥតមានទីទួល ពោលគឺកិលេស
(១) ក្នុងអដ្ឋកថា ថា កាលដែលទេវតាកំពុងស្តីឲ្យភិក្ខុនោះ មានតាបសម្នាក់ ចុះជីកគាស់ក្រអៅឈូក កាច់ផ្កាឈូក
ID: 636849039622315552
ទៅកាន់ទំព័រ៖