ព្រះត្រៃបិដក ភាគ ៣០

 ​[​២៨៤​]​ ​គ្រានោះ​ឯង​ ​យក្ស​ឈ្មោះ​សក្កៈ​ ​បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​គាថា​នឹង​ព្រះមានព្រះភាគ​ថា​
​បុគ្គល​ប្រៀនប្រដៅ​បុគ្គល​ដទៃ​ ​ដោយ​ពាក្យ​ណា​ ​ពាក្យ​នោះ​មិន​ប្រពៃ​ ​ដល់​លោក​ជា​សមណៈ​ ​ដែល​ជា​អ្នក​លះបង់​ ​នូវ​គន្ថ​ធម៌​គ្រប់យ៉ាង​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវៈ​)​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ទេ​។​
​[​២៨៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​សក្កៈ​ ​ការ​នៅជា​មួយ​គ្នា​កើត​ ​ដោយហេតុ​ណាមួយ​ ​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​មិន​គួរ​នឹង​អនុគ្រោះ​នូវ​ហេតុ​នោះ​ ​ត្រឹមតែ​ចិត្ត​ទេ​ ​បើ​បុគ្គល​មានចិត្ត​ជ្រះថ្លា​ ​ប្រៀនប្រដៅ​បុគ្គល​ដទៃ​ ​ដោយ​ពាក្យ​ណា​ ​ទុកជា​បុគ្គល​ដទៃ​នោះ​ ​មិន​ប្រកប​ខ្លួន​តាម​ពាក្យ​នោះ​ ​ការប្រៀនប្រដៅ​នោះ​ ​ក៏​ឈ្មោះថា​ការ​អនុគ្រោះ​ ​ឈ្មោះថា​ ​ការ​អាណិត​ដែរ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636849041126321576
ទៅកាន់ទំព័រ៖