ព្រះត្រៃបិដក ភាគ ៣០
សូចិលោមសូត្រ ទី៣
[២៨៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើគ្រែឈ្មោះ ដង្កិត ជាលំនៅនៃយក្សឈ្មោះ សូចិលោមៈ ជិតស្រុកគយា។ ក៏សម័យនោះឯង យក្សឈ្មោះ ខរៈ និងយក្សឈ្មោះ សូចិលោមៈ ដើរក្នុងទីមិនឆ្ងាយ អំពីព្រះមានព្រះភាគ។ ទើបខរយក្សនិយាយនឹងសូចិលោមយក្សយ៉ាងនេះថា នុ៎ះជាសមណៈធំ។ សូចិលោមយក្ស តបវិញថា នុ៎ះមិនមែនជាសមណៈធំទេ នុ៎ះជាសមណៈតូចទេតើ ខ្ញុំស្គាល់ជាប្រាកដថា នោះជាសមណៈធំ ឬសមណៈតូច។
[២៨៧] គ្រានោះឯង សូចិលោមយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបង្អោនកាយទៅរកព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ងាកព្រះកាយចេញ។ គ្រានោះឯង សូចិលោមយក្ស បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ លោកខ្លាចខ្ញុំឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគត មិនខ្លាចអ្នកឯងទេ តែសម្ផ័ស្សរបស់អ្នកឯង អាក្រក់ណាស់។ បពិត្រសមណៈ ខ្ញុំនឹងសួរប្រស្នា ចំពោះលោក
ID: 636849041359274901
ទៅកាន់ទំព័រ៖