ព្រះត្រៃបិដក ភាគ ៣០

​បពិត្រ​សមណៈ​ ​បើ​លោក​មិន​ដោះស្រាយ​ប្រាប់​ខ្ញុំ​ទេ​ ​ខ្ញុំ​នឹង​បន្សាត់​ចិត្ត​លោក​ ​គឺ​ធ្វើ​ចិត្ត​ឲ្យ​ខូច​ ​ឬ​វះ​ហឫទ័យ​របស់​លោក​ ​ពុំ​នោះ​សោត​ទេ​ ​ខ្ញុំ​នឹង​ចាប់ជើង​លោក​ ​បោះ​ទៅ​ត្រើយម្ខាង​ទន្លេ​គង្គា​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​បន្សាត់​បង់​នូវ​ចិត្ត​ ​របស់​តថាគត​បាន​ ​ឬ​វះ​ហឫទ័យ​ ​របស់​តថាគត​ ​ពុំ​នោះ​សោត​ ​ចាប់ជើង​តថាគត​គ្រវែង​ទៅ​ត្រើយ​ទន្លេ​គង្គា​ខាងនាយ​បាន​ ​បុគ្គល​នោះ​ ​តថាគត​ ​មិនដែល​ឃើញ​មាន​ទេ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​បើ​អ្នកឯង​ចង់​សួរ​ ​ក៏​សួរ​ចុះ​។​
​[​២៨៨​]​ ​សូ​ចិ​លោម​យក្ស​ ​ទូល​សួរ​ថា​ ​រាគៈ​ ​និង​ទោសៈ​ ​មាន​អ្វី​ជាហេតុ​ ​សេចក្តី​អផ្សុក​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ព្រឺព្រួច​រោម​ ​កើតអំពី​ទីណា​ ​មនោ​វិតក្កៈ​ ​តាំង​ឡើង​អំពី​ទីណា​ ​ហើយ​លែង​ចោល​នូវ​ចិត្ត​ទៅវិញ​ ​ដូច​កូនក្មេង​ចាប់​ក្អែក​បោះចោល​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636849041597568530
ទៅកាន់ទំព័រ៖