ព្រះត្រៃបិដក ភាគ ៣០

​[​២៨៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​រាគៈ​ ​និង​ទោសៈ​ ​មាន​អត្តភាព​នេះ​ជាហេតុ​ ​សេចក្តី​អផ្សុក​ ​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ព្រឺព្រួច​រោម​ ​ក៏​កើតអំពី​អត្តភាព​នេះ​ ​មនោ​វិតក្កៈ​ ​ក៏​តាំង​ឡើង​អំពី​អត្តភាព​នេះ​ដែរ​ ​ហើយ​លែង​ចោល​នូវ​ចិត្ត​ទៅវិញ​ ​ដូច​កូនក្មេង​ចាប់​ក្អែក​បោះចោល​ ​វិតក្កៈ​ដ៏​លាមក​ ​កើតអំពី​សេចក្តី​ស្រឡាញ់​ ​កើត​ព្រម​ក្នុង​ខ្លួន​ ​ដូចជា​ពួរជ្រៃ​ ​កើតអំពី​ដើម​ជ្រៃ​ ​បាប​វិតក្កៈ​ដ៏​ច្រើន​ ​រមែង​ធ្វើ​ពួក​សត្វ​ឲ្យ​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ ​ដូច​វល្លិ៍​ដែល​រួបរឹត​ដើមឈើ​ក្នុង​ព្រៃ​ ​ពួក​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​អត្តភាព​នោះ​ថា​ ​មាន​របស់​ណា​ជាហេតុ​ ​ពួក​បុគ្គល​នោះ​ ​ក៏​បន្ទោបង់​នូវ​អត្តភាព​នោះ​បាន​ ​ម្នាល​យក្ស​ ​អ្នក​ចូរ​ស្តាប់​ចុះ​ ​ពួក​បុគ្គល​នោះ​ ​រមែង​ឆ្លង​នូវ​អន្លង់​នេះ​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​ ​ដែលគេ​មិនដែល​ឆ្លង​ ​ដើម្បី​មិនកើត​ក្នុង​ភព​ថ្មី​តទៅទៀត​។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636849041799330070
ទៅកាន់ទំព័រ៖