ព្រះត្រៃបិដក ភាគ ៣០
[២៩២] ព្រះអង្គត្រាស់ថា សេចក្តីចំរើន របស់បុគ្គលអ្នកមានស្មារតី រមែងមានសព្វកាល អ្នកមានស្មារតី តែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច តែអ្នកមានស្មារតី មិនរួចចាកពៀរទេ។ លុះតែបុគ្គលណា មានចិត្តត្រេកអរ ក្នុងការមិនបៀតបៀន អស់ថ្ងៃនិងយប់ទាំងអស់ មានចំណែកមេត្តាចិត្ត ចំពោះពួកសត្វទាំងពួង បុគ្គលនោះ ទើបមិនមានពៀរ ដោយហេតុនីមួយឡើយ។
សានុសូត្រ ទី៥
[២៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង យក្សបានចាប់សានុសាមណេរ ជាបុត្តរបស់ឧបាសិកាម្នាក់។
[២៩៤] គ្រានោះឯង ឧបាសិកានោះ ខ្សឹកខ្សួល បានពោលគាថាទាំងនេះ ក្នុងវេលានោះថា
ID: 636849042525631612
ទៅកាន់ទំព័រ៖