ព្រះត្រៃបិដក ភាគ ៣០
ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយណា រក្សាឧបោសថប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង(១) ឈ្មោះថាប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលនោះឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយីសានុសាមណេរ។
[២៩៥] យក្សតបថា នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយប្រពៃថា បុគ្គលទាំងឡាយណា រក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង ឈ្មោះថា ប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិនយាយីបុគ្គលទាំងនោះទេ
(១) បារិហារិកបក្ខនេះ សំដៅយកថ្ងៃបដិជាគរឧបោសថ គឺថ្ងៃខាងដើម និងថ្ងៃខាងចុង នៃបកតិឧបោសថ (ថ្ងៃអមបកតិឧបោសថ)។
ID: 636849042841309668
ទៅកាន់ទំព័រ៖