ព្រះត្រៃបិដក ភាគ ៣០
នាងគប្បីនិយាយប្រាប់សានុសាមណេរ ដែលភ្ញាក់ឡើងថា នេះជាពាក្យរបស់ពួកយក្ស (ប្រាប់) ថា លោកកុំធ្វើអំពើអាក្រក់ ក្នុងទីចំពោះមុខ ឬទីកំបាំងមុខឡើយ បើលោកនឹងធ្វើ ឬកំពុងធ្វើ នូវអំពើលាមក លោកទុកជាហោះរត់ទៅ ក៏មិនរួចអំពីសេចក្តីទុក្ខដែរ។
[២៩៦] សានុសាមណេរភ្ញាក់ឡើង និយាយថា ញោម ពួកជនតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញញោម ញោមឃើញអាត្មានៅរស់នៅឡើយ ញោម ហេតុអ្វីក៏ញោមយំរកអាត្មា។
[២៩៧] ឧបាសិកាតបថា លោកកូន ជនទាំងឡាយតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅ តែគេមិនឃើញ ម្យ៉ាងទៀតបុគ្គលណា លះបង់កាមទាំងឡាយហើយ បែរជាត្រឡប់មករកកាម ក្នុងលោកនេះវិញ
ID: 636849043032020576
ទៅកាន់ទំព័រ៖