ព្រះត្រៃបិដក ភាគ ៣០
លោកកូន សូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះរស់នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ លោកកូន ខ្ញុំបានស្រង់លោក អំពីផែះក្តៅ គឺឃរាវាសហើយ លោកចង់ធ្លាក់ទៅក្នុងផែះក្តៅវិញ លោកកូន ខ្ញុំបានស្រង់លោកអំពីរណ្តៅហើយ លោកចង់ធ្លាក់ទៅក្នុងរណ្តៅវិញ លោកចូរស្ទុះចេញទៅ សេចក្តីចំរើន ចូរមានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកណាកើត លោក (ចេញអំពីឃរាវាសទៅបួសហើយ) ដូចជាគ្រឿងភណ្ឌៈ ដែលគេនាំចេញអំពីផ្ទះភ្លើងឆេះ ហើយចង់ឆេះ (ក្នុងឃរាវាស) វិញ។
បិយង្ករសូត្រ ទី៦
[២៩៨] សម័យមួយ ព្រះអនុរុទ្ធមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ក្រោកឡើងក្នុងបច្ចូសម័យនៃរាត្រី ហើយសំដែងធម្មបទ។
ID: 636849043300575937
ទៅកាន់ទំព័រ៖