ព្រះត្រៃបិដក ភាគ ៣០

​[​២៩៩​]​ ​គ្រានោះ​ឯង​ ​យក្ខិនី​ឈ្មោះ​ ​បិ​យង្ក​រមាតា​ ​លួង​កូនតូច​ ​យ៉ាងនេះ​ថា​
​ម្នាល​បិ​យង្ក​រៈ​ ​ឯង​កុំមាត់​ក​ឡើយ​ ​ដ្បិត​ភិក្ខុ​កំពុង​សំដែង​ធម្មបទ​ ​ប្រសិនបើ​យើង​ដឹង​ច្បាស់​ ​នូវ​ធម្មបទ​ហើយ​ ​ប្រតិបត្តិ​តាម​ដើម្បី​ជា​ប្រយោជន៍​ ​ប្រយោជន៍នឹង​មានដល់​យើង​។​
​[​៣០០​]​ ​កូន​តប​ថា​ ​យើង​នឹង​សង្រួម​ ​ក្នុង​សត្វ​ទាំងឡាយ​ ​យើង​កុំ​ពោល​ ​នូវ​ពាក្យ​សម្បជានមុសាវាទ​ ​យើង​គួរ​សិក្សា​នូវ​មារយាទ​ ​របស់​ខ្លួន​ឲ្យ​ល្អ​ ​ទើប​យើង​រួច​អំពី​កំណើត​បិសាច​បាន​។​

​បុន​ព្វ​សុ​សូត្រ​ ​ទី៧​


 [​៣០១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ណែនាំ​ពួក​ភិក្ខុ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ប្រកបដោយ​ព្រះនិព្វាន​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​ផ្ទៀង​សោត​ប្រសាទ​ប្រុង​ស្តាប់ធម៌​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636849043693138390
ទៅកាន់ទំព័រ៖