ព្រះត្រៃបិដក ភាគ ៣០

 [​៣០២​]​ ​គ្រានោះ​ឯង​ ​យក្ខិនី​ឈ្មោះ​ ​បុន​ព្វ​សុ​មាតា​ ​លួង​កូនតូច​ ​យ៉ាងនេះ​ថា​
​ម្នាលនាង​ឧត្តរា​ ​ចូរ​ឯង​ស្ងៀមទៅ​ ​ម្នាល​បុន​ព្វ​សុ​ ​ចូរ​ឯង​ស្ងៀមទៅ​ ​អញ​នឹង​ស្តាប់ធម៌​ ​របស់​ព្រះ​សាស្តា​ជា​ព្រះពុទ្ធ​ ​ដ៏​ប្រសើរ​សិន​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​នូវ​ព្រះនិព្វាន​ ​ថា​ជា​គ្រឿង​រួចចាក​គន្ថ​ធម៌​ទាំងពួង​ ​ម្យ៉ាងទៀត​ ​សេចក្តី​ប្រាថ្នា​ក្នុង​ធម៌​នោះ​ ​របស់​អញ​ខ្លាំង​ហួសប្រមាណ​ ​កូន​របស់​ខ្លួន​ ​ក៏​ជាទីស្រឡាញ់​ក្នុង​លោក​ ​ប្តី​របស់​ខ្លួន​ ​ក៏​ជាទីស្រឡាញ់​ក្នុង​លោក​ ​តែ​សេចក្តី​ប្រាថ្នា​ធម៌​នោះ​ ​របស់​អញ​ ​ជាទីស្រឡាញ់​ក្រៃលែង​ជាង​នោះ​ទៅទៀត​ ​កូន​ក្តី​ ​ប្តី​ក្តី​ ​ដែល​ជាទីស្រឡាញ់​ ​មិនមែន​ដោះ​អញ​ឲ្យ​រួចចាក​ទុក្ខ​បានទេ​ ​មានតែ​ការ​ស្តាប់ធម៌​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636849043924871644
ទៅកាន់ទំព័រ៖