ព្រះត្រៃបិដក ភាគ ៣០

ម្នាល​មារ​ ​ទិដ្ឋិ​របស់​អ្នក​យល់ថា​ ​សត្វ​មែន​ឬ​ ​នេះ​ជា​គំនរ​នៃ​សង្ខារ​សុទ្ធ​ទេ​ ​ក្នុង​គំនរ​នៃ​សង្ខារ​សុទ្ធ​នេះ​ ​អ្នករក​សត្វ​មិនឃើញ​ឡើយ​(​១​)​ ​ដូច​សព្ទ​ដែល​បាន​ឈ្មោះថា​ ​រថ​ ​ដូច្នេះ​ ​កើតឡើង​បាន​ ​ព្រោះ​បរិបូណ៌​ដោយ​អង្គ​(​២​)​ ​យ៉ាងណាមិញ​ ​កាលបើ​ខន្ធ​មាន​ហើយ​ ​ការ​សន្មតិ​ថា​ ​សត្វ​ដូច្នេះ​ក៏​មាន​ ​យ៉ាងនោះ​ឯង​ ​ព្រោះថា​ ​សេចក្តី​ទុក្ខ​ ​រមែង​កើតឡើង​ ​សេចក្តី​ទុក្ខ​ ​រមែង​ឋិតនៅ​ផង​ ​វិនាស​ទៅ​ផង​ ​វៀរចាក​សេចក្តី​ទុក្ខ​ ​ឥតមាន​ធម៌​ដទៃ​កើតឡើង​ ​វៀរចាក​សេចក្តី​ទុក្ខ​ ​ឥតមាន​ធម៌​ដទៃ​រលត់​ទេ​។​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ដឹង​ថា​ ​វជិរា​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ទៅ​។​

​ចប់​ ​ភិក្ខុនី​សំយុត្ត​។​


​(​១​)​ ​នេះ​ជា​ពាក្យ​បរិយាយ​តាម​បរមត្ថ​។​ ​(​២​)​ ​អង្គ​របស់​រថ​នោះ​មាន​កង់​ ​ទូក​ ​ប្រែក​ ​ជាដើម​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636848717534803200
ទៅកាន់ទំព័រ៖