ព្រះត្រៃបិដក ភាគ ៣០

​ទើប​ដោះ​សត្វ​ទាំងឡាយ​ ​ឲ្យ​រួចចាក​ទុក្ខ​បាន​ ​កាលបើ​សត្វលោក​ ​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ ​ប្រកបដោយ​ជរា​ ​និង​មរណៈ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​នូវ​ធម៌​ណា​ ​អញ​ចង់​ស្តាប់ធម៌​នោះ​ ​ដើម្បី​រួចចាក​ជរា​ ​និង​មរណៈ​ ​ម្នាល​បុន​ព្វ​សុ​ ​ចូរ​ឯង​ស្ងៀមទៅ​។​
​[​៣០៣​]​ ​បុន​ព្វ​សុកុមារ​ ​តប​ថា​ ​បពិត្រ​អ្នកម្តាយ​ ​ខ្ញុំ​មិន​និយាយ​ទេ​ ​ទាំង​នាង​ឧត្តរា​នេះ​ ​ក៏​ស្ងៀម​ដែរ​ ​សូមអ្នក​ម្តាយ​ស្តាប់ធម៌​ចុះ​ ​ការ​ស្តាប់​ព្រះ​សទ្ធម្ម​ ​នាំមក​នូវ​សេចក្តី​សុខ​ ​បពិត្រ​អ្នកម្តាយ​ ​យើង​ដើរ​ទាំង​ទុក្ខ​ ​ព្រោះ​មិនបាន​ដឹង​ព្រះ​សទ្ធម្ម​ ​ព្រះពុទ្ធ​នុ៎ះ​ ​ជា​អ្នកធ្វើ​នូវ​ពន្លឺ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ដែល​វង្វេង​ ​មាន​ព្រះ​សរីរៈ​ជាទីបំផុត​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​ទ្រង់​កំពុង​សំដែងធម៌​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636849044129053323
ទៅកាន់ទំព័រ៖