ព្រះត្រៃបិដក ភាគ ៣០
[៣០៤] (បុនព្វសុមាតាពោលថា) ប្រពៃណាស់ហ្ន៎ កូនកើតហើយ ដេកនៅនាទ្រូង ដែលជាបណ្ឌិត កូនរបស់អញ ស្រឡាញ់ធម៌ដ៏បរិសុទ្ធ របស់ព្រះពុទ្ធដ៏ប្រសើរ ម្នាលបុនព្វសុ ចូរឯងបានសុខស្រួល អញបានខ្ពង់ខ្ពស់ (ក្នុងសាសនា) តាំងពីថ្ងៃនេះហើយ ទាំងនាងឧត្តរា ក៏ចូរស្តាប់អរិយសច្ចទាំងឡាយ ដែលអញ និងឯង ឃើញហើយចុះ។
សុទត្តសូត្រ ទី៨
[៣០៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ
(១)។ អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នា ដើម្បីចូលទៅជួបនឹងព្រះមានព្រះភាគ ក្នុងខណៈនោះឯង។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះ យ៉ាងនេះថា
(១) កិច្ចការនីមួយក្នុងទីនេះ សំដៅយកការជួញ។ អដ្ឋកថា។
ID: 636849044480143404
ទៅកាន់ទំព័រ៖