ព្រះត្រៃបិដក ភាគ ៣០

 ​[​៣០៩​]​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​ឯសី​ត​វ័ន​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តើន​ឡើង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ទៅ​ចង្ក្រម​ក្នុង​ទីវាល​ស្រឡះ​។​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​អនាថបិណ្ឌិក​គហបតី​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​ចុះ​អំពី​ទី​ចង្ក្រម​ ​មក​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ហើយ​ ​ក៏​ត្រាស់​ហៅ​អនាថបិណ្ឌិក​គហបតី​ ​យ៉ាងនេះ​ថា​ ​ម្នាល​សុទត្ត​ ​ចូរ​អ្នក​មក​អាយ​។​ ​ទើប​អនាថបិណ្ឌិក​គហបតី​ ​ឱនក្បាល​ទៀប​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ ​ដោយ​គិតថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​អញ​ចំ​ឈ្មោះ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ជា​សុខ​ទេ​ឬ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636849045736195246
ទៅកាន់ទំព័រ៖