ព្រះត្រៃបិដក ភាគ ៣០

​ពួក​មនុស្ស​ក្នុង​ក្រុង​រាជគ្រឹះ​ ​ធ្វើអ្វី​ដល់​អញ​ ​ពួក​ជន​ណា​ ​មិន​ចូល​ទៅ​ជិត​សុក្កា​ភិក្ខុនី​ ​ដែល​កំពុង​សំដែង​នូវ​ឧបាយ​ ​ជា​គ្រឿង​ដល់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​(​ជន​ទាំងនោះ​)​ ​ដូចជា​បុគ្គល​ផឹកទឹក​ឃ្មុំ​ហើយ​ដេក​ ​ពួក​បុគ្គល​មាន​ប្រាជ្ញា​ ​ហាក់ដូចជា​ក្រេប​ផឹក​នូវ​អមត​និព្វាន​នោះ​ ​ដែល​ជា​ធម៌​មិន​គួរ​បោះបង់ចោល​ ​មានឱជារស​មិនបាន​លាយឡំ​ ​ដូចជា​អ្នកដំណើរ​ផឹកទឹក​ ​ដែល​ហូរ​ធ្លាក់​មក​ពី​ចន្លោះ​ពពក​។​

​ទុតិយ​សុក្កា​សូត្រ​ ​ទី១០​


 [​៣១៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ឧបាសិកា​ម្នាក់​ ​ប្រគេន​ភោជន​ ​ដល់​សុក្កា​ភិក្ខុនី​។​
 [​៣១៤​]​ ​គ្រានោះ​ឯង​ ​យក្ស​មាន​សេចក្តី​ជ្រះថ្លា​ក្រៃពេក​ ​ចំពោះ​សុក្កា​ភិក្ខុនី​ ​ក៏​ដើរចេញ​ពី​ច្រក​មួយ​ ​ចូល​ទៅកាន់​ច្រក​មួយ​ ​ចេញពី​ផ្លូវ​ត្រឡែងកែង​មួយ​ ​ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​មួយ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ហើយ​ពោល​គាថា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636849046465206943
ទៅកាន់ទំព័រ៖