ព្រះត្រៃបិដក ភាគ ៣០
អាឡវកសូត្រ ទី១២
[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅ របស់យក្សឈ្មោះ អាឡវកៈ ក្នុងដែនអាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈពីរដងថា ម្នាលសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ក៏ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ ជាគំរប់បីដងថា
ID: 636849047189028343
ទៅកាន់ទំព័រ៖