ព្រះត្រៃបិដក ភាគ ៣០

​[​៣២៩​]​ ​សុ​វីរ​ទេវបុត្ត​ ​ទូល​ថា​ ​បុគ្គល​ខ្ជិលច្រអូស​ ​ជា​អ្នក​មិន​តស៊ូ​ ​មិន​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ ​តែ​ជា​អ្នក​សម្រេច​ ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់​ចំពូក​ ​បពិត្រ​សក្កទេវរាជ​ ​សូម​ព្រះអង្គ​ទ្រង់​បង្ហាញ​ ​នូវ​កន្លែង​ដ៏​ប្រសើរ​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
​[​៣៣០​]​ ​សក្កទេវរាជ​ត្រាស់​ថា​ ​បុគ្គល​ខ្ជិលច្រអូស​ ​ជា​អ្នក​មិន​តស៊ូ​ ​ដល់​នូវ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ក្នុង​ទីណា​ ​ម្នាល​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​ក្នុង​ទីនោះ​ចុះ​ ​ចូរ​អ្នកធ្វើ​អញ​ឲ្យ​ដល់​ក្នុង​ទីនោះ​ផង​។​
​[​៣៣១​]​ ​សុ​វីរ​ទេវបុត្ត​ ​ទូល​ថា​ ​បពិត្រ​សក្កទេវរាជ​ ​ដ៏​ប្រសើរ​ជាង​ទេវតា​ ​យើង​បាន​សេចក្តី​សុខ​ណា​ ​ដោយ​មិនបាច់​ធ្វើការងារ​ ​បពិត្រ​សក្កទេវរាជ​ ​សូម​ទ្រង់​បង្ហាញ​សេចក្តី​សុខ​ដ៏​ប្រសើរ​ ​ដែល​មិន​មាន​សោកសៅ​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ផង​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636849049373593293
ទៅកាន់ទំព័រ៖