ព្រះត្រៃបិដក ភាគ ៣០

ព្រហ្ម​សំយុត្ត​
​អាយាចន​វគ្គ​ ​ទី១​
​អាយាចន​សូត្រ​ ​ទី១​


 [​៣៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទើបនឹងបាន​ត្រាស់​ដឹង​ជាដំបូង​ ​ទ្រង់​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ប្រប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅ​គង់​ក្នុង​ទីស្ងាត់​សម្ងំ​នៅ​ ​មាន​ព្រះទ័យ​ត្រិះរិះ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ធម៌​(​១​)​ ​នេះ​ ​អាត្មាអញ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ធម៌​ដ៏​ជ្រាលជ្រៅ​ ​ជា​ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​ជា​ធម៌​ដែល​សត្វ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ថ្លៃថ្លា​ ​ជា​ធម៌​ ​ដែល​សត្វ​មិន​គប្បី​ស្ទង់​មើល​ ​ដោយ​សេចក្តី​ត្រិះរិះ​បាន​ ​ជា​ធម៌​ដ៏​ល្អិត​ ​ជា​ធម៌​មានតែ​អ្នកប្រាជ្ញ​ ​ទើប​ត្រាស់​ដឹង​បាន​ ​ឯ​ពួក​សត្វ​នេះ​ ​ជា​អ្នក​ត្រេកត្រអាល​ ​ដោយ​សេចក្តី​អាល័យ​(​២​)​ ​ត្រេកអរ​ក្នុង​សេចក្តី​អាល័យ​ ​
​(​១​)​ ​សំដៅយក​ ​អរិយសច្ច​ ​ទាំង៤​។​ ​(​២​)​ ​បាន​ដល់​ ​តណ្ហា​វិច​រិត​ ​ទាំង១០៨​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636848718253544310
ទៅកាន់ទំព័រ៖