ព្រះត្រៃបិដក ភាគ ៣០
[៣៣៨] សក្កទេវរាជ តបថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។
[៣៣៩] សុសិមទេវបុត្តទូលថា បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែលមិនមានសេចក្តីសោកសៅ មិនមានសេចក្តីតឹងចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។
[៣៤០] សក្កទេវរាជ តបថា ប្រសិនបើអ្នកណាមួយ មិនរស់នៅក្នុងទីណាមួយ ដោយមិនធ្វើការងារទេ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។
ID: 636849050452274990
ទៅកាន់ទំព័រ៖