ព្រះត្រៃបិដក ភាគ ៣០

 ​[​៣៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាលយ៉ាង​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​នោះ​ ​កំពុង​សោយ​ផលបុណ្យ​របស់​ខ្លួន​ ​សោយរាជ្យ​ជា​ឥស្សរាធិបតី​ ​ជាង​ទេវតា​ទាំងឡាយ​ ​នៅ​ឋាន​តាវត្តិង្ស​ ​ម្តេច​គង់​សរសើរ​សេចក្តី​ប្រឹងប្រែង​ ​និង​ការ​ព្យាយាម​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ធ្វើ​ការណ៍​នុ៎ះ​ឲ្យ​ល្អ​ ​ក្នុង​សាសនា​នេះ​ចុះ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​បាន​បួស​ក្នុង​ធម៌​វិន័យ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​គួរ​រវៀសរវៃ​ ​ប្រឹងប្រែង​ ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​មគ្គផល​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ ​ដែល​ខ្លួន​មិនទាន់​ត្រាស់​ដឹង​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​កុំបី​អាក់ខាន​ឡើយ​។​

​ធ​ជ​គ្គ​សូត្រ​ ​ទី៣​


 [​៣៤២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636849050740271463
ទៅកាន់ទំព័រ៖