ព្រះត្រៃបិដក ភាគ ៣០

​ព្រោះថា​ ​កាលបើ​ពួក​អ្នក​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​វរុណៈ​ ​សេចក្តី​ខ្លាច​ ​សេចក្តី​រន្ធត់​ ​ឬ​សេចក្តី​ព្រឺរោម​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ជាដើម​នោះ​ ​នឹង​ស្ងប់​រម្ងាប់​ទៅវិញ​។​ ​បើ​ពួក​អ្នក​មិន​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​វរុណៈ​ទេ​ ​ត្រូវតែ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ឈ្មោះ​ ​ឦសានៈ​ ​។​ ​ព្រោះថា​ ​កាលបើ​ពួក​អ្នក​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​ ​ឦសាន​ ​សេចក្តី​ខ្លាច​ ​សេចក្តី​រន្ធត់​ ​ឬ​សេចក្តី​ព្រឺរោម​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ជាដើម​នោះ​ ​នឹង​ស្ងប់​រម្ងាប់​ទៅវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​ទេវតា​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​នោះ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​សក្កៈ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ក្តី​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​ប​ជា​បតិ​ក្តី​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​វរុណៈ​ក្តី​ ​ក្រឡេក​មើល​ចុង​ទង់ជ័យ​ ​នៃ​ទេវរាជ​ ​ឈ្មោះ​ឦសានៈ​ក្តី​ ​សេចក្តី​ខ្លាច​ ​សេចក្តី​រន្ធត់​ ​ឬ​សេចក្តី​ព្រឺរោម​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ជាដើម​នោះ​ ​ក៏​នឹង​ស្ងប់​រម្ងាប់​ ​ចួន​កាន​ ​មិន​ស្ងប់​រម្ងាប់​ក៏​មាន​ខ្លះ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​សក្ក​ទេ​វាន​មិន្ទ​ ​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ ​ជា​អ្នក​នៅ​ខ្លាច​ ​នៅ​រន្ធត់​ ​នៅ​តក់ស្លុត​ ​រត់ចេញ​នៅឡើយ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636849051161775572
ទៅកាន់ទំព័រ៖