ព្រះត្រៃបិដក ភាគ ៣០

 ​[​៣៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​តថាគត​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​អ្នក​នៅក្នុង​ព្រៃ​ ​ឬនៅ​ទៀប​គល់ឈើ​ ​ឬនៅ​ក្នុង​ផ្ទះ​ស្ងាត់​ ​សេចក្តី​ខ្លាច​ក្តី​ ​សេចក្តី​រន្ធត់​ក្តី​ ​ឬ​សេចក្តី​ព្រឺរោម​ក្តី​ ​កើតឡើង​ ​ពួក​អ្នក​គប្បី​រឭក​រឿយ​ៗ​ ​នូវ​តថាគត​ ​ក្នុង​សម័យ​នោះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ ​ព្រះអង្គ​ប្រសើរ​បំផុត​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ ​ជា​ព្រះពុទ្ធ​ ​ទ្រង់​ចែក​នូវ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បើ​ពួក​អ្នក​រលឹក​រឿយ​ៗ​ ​នូវ​តថាគត​ ​សេចក្តី​ខ្លាច​ក្តី​ ​សេចក្តី​រន្ធត់​ក្តី​ ​សេចក្តី​ព្រឺរោម​ក្តី​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ជាដើម​នោះ​ ​មុខ​ជា​ស្ងប់​រម្ងាប់​ទៅ​។​ ​បើ​ពួក​អ្នក​មិន​រឭក​រឿយ​ៗ​ ​នូវ​តថាគត​ទេ​ ​គប្បី​រឭក​រឿយ​ៗ​ ​នូវ​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុងចិត្ត​បាន​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636849051402589345
ទៅកាន់ទំព័រ៖