ព្រះត្រៃបិដក ភាគ ៣០

​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ក្នុងចិត្ត​នៃ​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​រឭក​រឿយ​ៗ​ ​នូវ​ធម៌​ ​សេចក្តី​ខ្លាច​ ​សេចក្តី​រន្ធត់​ ​ឬ​សេចក្តី​ព្រឺរោម​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ជាដើម​នោះ​ ​មុខ​ជា​នឹង​ស្ងប់​រម្ងាប់​ទៅ​បាន​។​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​រឭក​នូវ​ធម៌​ទេ​ ​គប្បី​រឭក​នូវ​សង្ឃ​ថា​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយដោយ​ប្រពៃ​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយដោយ​ត្រង់​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ហើយ​ ​ដោយ​ត្រឹមត្រូវ​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​រាប់​ជាគូ​នៃ​បុរស​ ​មាន៤គូ​ ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន៨​ ​ព្រះសង្ឃ​សាវ័ក​នៃ​ព្រះមានព្រះភាគ​នុ៎ះ​ ​លោក​គួរ​ទទួល​នូវ​គ្រឿងបូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ប្រសើរ​បំផុត​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បើ​អ្នក​ទាំងឡាយ​ ​រឭក​នូវ​សង្ឃ​ ​សេចក្តី​ខ្លាច​ ​សេចក្តី​រន្ធត់​ ​ឬ​សេចក្តី​ព្រឺរោម​ ​ណា​ ​នឹង​កើតឡើង​ ​សេចក្តី​ខ្លាច​ ​ជាដើម​នោះ​ ​មុខ​ជា​នឹង​ស្ងប់​រម្ងាប់​ទៅ​បាន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636849051613541411
ទៅកាន់ទំព័រ៖