ព្រះត្រៃបិដក ភាគ ៣០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នករាល់គ្នា​ ​រឭក​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​យ៉ាងនេះ​ ​ភ័យ​ក្តី​ ​សេចក្តី​រន្ធត់​ក្តី​ ​សេចក្តី​ព្រឺរោម​ក្តី​ ​នឹង​មិន​មាន​ឡើយ​។​

​វេបចិត្តិ​សូត្រ​ ​ទី៤​


 [​៣៤៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​បេ​។​
 [​៣៤៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​សង្គ្រាម​ទេវតា​ ​និង​ ​អសុរ​ ​បាន​ប្រទល់​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អសុរិន្ទ​ ​ឈ្មោះ​ ​វេបចិត្តិ​ ​បាន​ហៅ​ពួក​អសុរ​មក​ថា​ ​ម្នាល​ពួក​អ្នក​និទ៌ុក្ខ​ ​កាលបើ​សង្គ្រាម​ពួក​ទេវតា​ ​និង​អសុរ​ចួប​ប្រទះ​គ្នា​ហើយ​ ​ពួក​អសុរ​ឈ្នះ​ ​ពួក​ទេវតា​ចាញ់​ ​ពួក​អ្នក​ត្រូវ​ចងស​ក្ក​ទេ​វាន​មិន្ទ​នោះ​ ​ដោយ​ចំណង​ទាំងឡាយ​ ​មាន​ចំណង​ក​ ​ជា​គំរប់​ប្រាំ​ ​ហើយ​នាំមក​កាន់​អសុរ​បូរី​ ​ក្នុង​សំណាក់​របស់ខ្ញុំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯស​ក្ក​ទេ​វាន​មិន្ទ​ ​ក៏បាន​ហៅ​ពួក​ទេវតា​ ​ក្នុង​ឋាន​តាវត្តិង្ស​ ​មក​ថា​ ​ម្នាល​ពួក​អ្នក​និទ៌ុក្ខ​ ​កាលបើ​ ​សង្គ្រាម​ទេវតា​ ​និង​អសុរ​ ​ចួប​ប្រទះ​គ្នា​ហើយ​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636849052338802894
ទៅកាន់ទំព័រ៖