ព្រះត្រៃបិដក ភាគ ៣០
[៣៥០] សក្កទេវរាជត្រាស់ថា ខ្ញុំឮវាចារបស់វេបចិត្តិអសុរិន្ទហើយ អត់ធ្មត់បាន មិនមែនព្រោះខ្លាច មិនមែនព្រោះមានកំឡាំងខ្សោយទេ តាមពិត អ្នកយល់ការណ៍ច្បាស់ ប្រហែលយ៉ាងខ្ញុំ ដូចម្តេចនឹងតបត ជាមួយបុគ្គលពាល។
[៣៥១] មា. បើព្រះអង្គមិនឃាត់ហាមបុគ្គលពាលទេ ពួកពាល នឹងរឹងរឹតតែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវហាមប្រាមបុគ្គលពាល ដោយអាជ្ញាដ៏ខ្លាំង។
[៣៥២] ស. អ្នកណាប្រកបដោយសតិ ដឹងថាអ្នកដទៃកំពុងក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់នូវអ្នកនុ៎ះឯងថា ជាអ្នកឃាត់ហាមបុគ្គលពាល។
[៣៥៣] មា. បពិត្រវាសវៈ ខ្ញុំយល់ឃើញថា ការអត់ធន់នេះឯង ជាទោសវិញទេ (ព្រោះថា) បុគ្គលពាល រមែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះខ្លាចអញ
ID: 636849052881443931
ទៅកាន់ទំព័រ៖