ព្រះត្រៃបិដក ភាគ ៣០
ហេតុនោះ បានជាអ្នកឥតប្រាជ្ញា រមែងសង្កត់សង្កិនគេ ដូចជាគោ ព្រួតសង្កត់សង្កិនគោចាញ់ ដែលបោលទៅ។
[៣៥៤] ស. បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តី ថា អ្នកនេះអត់ធន់បាន ព្រោះខ្លាចអញ ក៏តាមការណ៍ចុះ តែថា ប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាខន្តី មិនមានទេ អ្នកណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរបុគ្គលនោះថា មានសេចក្តីអត់ទ្រាំ ដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែងអត់ឱនជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ហៅកំឡាំងជននោះថា មិនមែនជាកំឡាំងទេ បុគ្គលជាអ្នកតិះដៀលជនមានកំឡាំង ជាអ្នកគ្រប់គ្រង់ធម៌ មិនមានទេ
ID: 636849053074864994
ទៅកាន់ទំព័រ៖