ព្រះត្រៃបិដក ភាគ ៣០

​អ្នកណា​ខឹង​តបនឹង​បុគ្គល​អ្នក​ខឹង​ ​សេចក្តី​អាក្រក់​ ​រមែង​មានដល់​អ្នកនោះ​ឯង​ ​ព្រោះ​សេចក្តី​ខឹង​តប​នោះ​ ​បុគ្គល​អ្នក​មិន​ខឹង​តបនឹង​បុគ្គល​អ្នក​ខឹង​ ​ឈ្មោះថា​ ​ឈ្នះ​នូវ​សង្គ្រាម​ ​ដែល​ឈ្នះ​បាន​ដោយ​កម្រ​ ​បុគ្គល​ណា​មានស្មារតី​ ​ដឹង​ថា​បុគ្គល​ដទៃ​ខឹង​ ​ហើយ​ទ្រាំអត់​បាន​ ​(​បុគ្គល​នោះ​)​ ​ឈ្មោះថា​ ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ ​ដល់​ជន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង១​ ​អ្នកដទៃ១​ ​កាល​ជន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​កំពុង​សះជា​នឹងគ្នា​ ​ពួក​ជន​ណា​សំគាល់​ថា​ ​គេ​ល្ងង់​ ​(​ពួក​ជន​នោះ​)​ ​ឈ្មោះថា​ ​មិន​យល់​ធម៌​ច្បាស់​ទេ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636849053341160225
ទៅកាន់ទំព័រ៖