ព្រះត្រៃបិដក ភាគ ៣០

​នែ​វាសវៈ​ ​ខ្ញុំ​យល់ឃើញ​ថា​ ​សេចក្តី​អត់ធន់​នុ៎ះឯង​ ​ជា​ទោស​វិញ​ទេ​ ​ដ្បិត​បុគ្គល​ពាល​ ​តែង​សំគាល់​អ្នក​អត់ធន់​នោះ​ថា​ ​
​អ្នកនេះ​អត់ធន់​ ​ព្រោះតែ​ខ្លាច​អញ​ ​ហេតុ​នោះ​ ​បាន​ជា​បុគ្គល​ឥត​ប្រាជ្ញា​ ​រឹងរឹតតែ​សង្កត់សង្កិន​គេ​ ​ដូចជា​គោ​ព្រួត​សង្កត់សង្កិន​គោ​ដែល​ចាញ់​ ​បោល​ទៅ​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អសុរ​សប្បាយរីករាយ​ ​នឹង​គាថា​ ​ដែល​វេបចិត្តិ​អសុរិន្ទ​ពោល​ហើយ​ ​តែ​ពួក​ទេវតា​នៅ​ស្ងៀម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​យ៉ាងនេះ​ថា​ ​នែ​ទេ​វាន​មិន្ទ​ ​អ្នក​ចូរ​ពោល​គាថា​ចុះ​។​
 [​៣៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​វេបចិត្តិ​អសុរិន្ទ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ពោល​គាថា​ទាំងឡាយ​នេះ​ថា​ ​
​បុគ្គល​ពាល​ចង់​សំគាល់​ក្តី​ ​មិន​សំគាល់​ក្តី​ថា​ ​អ្នកនេះ​អត់ធន់​ព្រោះតែ​ខ្លាច​អញ​ ​ក៏​តាម​ការណ៍​ចុះ​ ​តែថា​ប្រយោជន៍​ទាំងឡាយ​ ​មានប្រយោជន៍​ខ្លួន​ជា​សំខាន់​ ​ប្រយោជន៍អ្វី​ឲ្យ​ក្រៃលែង​ជាង​ខន្តិ​ ​មិន​មាន​ទេ​ ​ជន​ណា​មាន​កំឡាំង​ ​ជា​អ្នក​ស្ងប់​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636849054962722973
ទៅកាន់ទំព័រ៖