ព្រះត្រៃបិដក ភាគ ៣០

ឥឡូវនេះ​ ​អាត្មាអញ​ ​មិន​គួរ​ប្រកាស​ធម៌​ ​ដែល​អាត្មាអញ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ដោយ​លំបាក​ទេ​ ​ព្រោះថា​ ​ធម៌​នេះ​ ​សត្វ​ទាំងឡាយ​ ​ដែល​ត្រូវ​រាគៈ​ ​ទោសៈ​ ​គ្រប​សង្កត់​ហើយ​ ​មិន​ងាយ​ត្រាស់​ដឹង​បានទេ​ ​សត្វ​ទាំងឡាយ​ត្រេកអរ​ ​ដោយ​រាគៈ​ ​មាន​គំនរ​ងងឹត​ ​គឺ​អវិជ្ជា​បិទបាំង​ ​រមែង​មិនឃើញ​ ​នូវ​ធម៌​ដែល​ប្រព្រឹត្ត​ច្រាស​ខ្សែទឹក​(​១​)​ ​ជា​ធម៌​ល្អិត​ ​ជ្រាលជ្រៅ​ ​សត្វ​ឃើញ​បាន​ដោយ​កម្រ​ ​ជា​ធម៌​ដ៏​តូចឆ្មារ​។​

កាល​ព្រះមានព្រះភាគ​ ​ពិចារណា​ដូច្នេះហើយ​ ​ព្រះទ័យ​ក៏​បង្អោន​ទៅ​ ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​បង្អោន​ទៅ​ដើម្បីនឹង​សំដែងធម៌​ឡើយ​។​
 [​៣៥​]​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដឹង​នូវ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្រះទ័យ​របស់​ព្រះមានព្រះភាគ​ ​ដោយចិត្ត​ហើយ​ ​ទើប​រំពឹងគិត​ ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​សត្វលោក​សាបសូន្យ​មិនខាន​ ​ឱ​ហ្ន៎​ ​សត្វលោក​វិនាស​មិនខាន​ ​ដ្បិតថា​ព្រះទ័យ​ ​របស់​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បង្អោន​ទៅ​ដើម្បី​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​សំដែងធម៌​ឡើយ​។​ ​
​(​១​)​ ​បាន​ដល់​ ​ចតុ​សច្ចធម៌​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636848718918192326
ទៅកាន់ទំព័រ៖